ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខេត្តឧត្ដរមានជ័យ គឺជាខេត្តមួយដែលស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចម្ងាយផ្លូវប្រមាណ ៤៦០គីឡូម៉ែត្រ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ និងខាងជើងជាប់នឹងប្រទេសថៃ។
ខេត្តឧត្តរមានជ័យ ត្រូវបានបង្កើតឡើងលើកទី១ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤ និងបង្កើតលើកទី២ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៦៦។ ខេត្តនេះត្រូវបានបង្កើតឡើងវិញជាលើកទី៣ ថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ដោយផ្តាច់ចេញពីខេត្តសៀមរាប។
ខេត្តឧត្តរមានជ័យ ត្រូវបានដឹងជាទូទៅថាជាមូលដ្ឋានយោធាចុងក្រោយបំផុតរបស់ពួកខ្មែរក្រហម នៅតំបន់អន្លង់វែង ដែលដឹកនាំដោយតាម៉ុក និងជាទីកន្លែងដែល សាឡុត ស ហៅ ប៉ុល ពត បានស្លាប់នៅទីនោះផងដែរ៕រូបថត៖ AKP-ឧត្តរមានជ័យ