មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវខ្យល់កន្ត្រាក់បក់រលំផ្ទះអស់ទាំងស្រុង ក្នុងស្រុកជលគិរី !!!

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ០១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ០១គ្រួសារ ដែលត្រូវបានខ្យល់កន្ត្រាក់បក់រលំផ្ទះអស់ទាំងស្រុងនៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោកមេបញ្ជាការ បានចូលរួមសោកស្តាយបំផុតចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ។ លោកមេបញ្ជាការ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ចូលរួមជួយសាងសង់លំនៅឋានជូនបងប្អូនឲ្យបានសមរម្យឡើងវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *