ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញជ្រកក្រោមល្បែងឡូតូបើកលេងយ៉ាងអនាធិបតេយ្យនៅក្រុងសិរីសោភ័ណ !!!  

ខេត្តតបន្ទាយមានជ័យ ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជ្រកក្រោមល្បែងឡូតូដែលកើតឡើងយ៉ាងអនាធិបតេយ្យនៅក្រុងសិរីសោភ័ណ។

ប្រភពប្រជាពលរដ្ឋបានប្រាប់ថាសកម្មភាពល្បែងស៊ីសងកំពុងកើតមានយ៉ាងអាណាធិបតេយ្យនៅកណ្តាលក្រុងសិរីសោភ័ណ ជាច្រើនកន្លែងជាប្រភេទល្បែងអនឡាញដែលកំពុងជ្រកក្រោមល្បែងឡូតូដែលអួតអាងថាល្បែងនេះមានច្បាប់អោយបើកលេងបាន ព្រោះមានច្បាប់។

ល្បែងស៊ីសងកើតមានគឺបង្កអោយមានអសន្តិសុខនិងគ្មានសណ្តាប់ធ្នាប់ ភូមិ.ឃុំគ្មានសុវត្ថិភាព ដោយមានចោលួច ចោប្លន់ ចោឆក់ និងអំពើចោកម្មផ្សេងៗនិងអំពើហឹង្សាកើតឡើងក្នុងក្រុមគ្រួសារ ។ល។

ប្រភពបន្តទៀតថាល្បែងស៊ីសងដែលកើតមាននៅកណ្តាលក្រុងសិរីសោភ័ណ ជាប្រភេទល្បែងអនឡាញជ្រកក្រោមល្បែងឡូតូដែលភាគច្រើននៅតាមហាងគុយទាវ និងកាហ្វេដែលដាក់ទូរទស្សន៍និងតាមកន្លែងខ្លះលួចលាក់លេងល្បែងស៊ីសងដូចជា បៀអាប៉ោង និងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ រីកដូចផ្សិតនៅក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង និងលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធក្រុងសិរីសោភ័ណធ្លាប់បានប្រាប់ថា៖ល្បែងស៊ីសងនៅក្រុងសិរីសោភ័ណ ដូចជាមិនមានកើតឡើងអ្វីដែលដឹងមានល្បែងឡូតូគេថាមានច្បាប់ ដែលដាក់តាមហាងកាហ្វេរ និងល្បែងស៊ីសងខុសច្បាប់ដូចជាគ្មានទេបើមានប្រាប់លោកចុះបង្ក្រាបនិងមិនអោយមានក្នុងក្រុងសិរីសោភ័ណឡើយ។

ប្រភពបន្តទៀតបានឲ្យដឹងថា ទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្រ្តខាងលើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងបនល្បែងខាងលើ រួចអស់ហើយ ផងក៏មិនដឹង។

ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសំនូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាននេះផងទាន!

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែរថា ៖ បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នោះទេ? បើមាននៅក្នុងមូលដ្ឋាន របស់ខ្លួន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

រិះគន់ដើម្បីស្ថាបនា..អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ២៤ម៉ោង/២៤ម៉ោង ????092 917708/097 5656393…

You might like

Leave a Reply

Your email address will not be published. Required fields are marked *