អុញនុះ ! ទីតាំងបង្កប់ល្បែង(ជល់មាន់)ខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ឋអនឡាញ បើកលេងបានយ៉ាងរំភើយ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប !!!

ខេត្តកំពង់ស្ពឺ ÷ ទីតាំងបង្កប់ល្បែង(ជល់មាន់)ខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែងនៅក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា ជាបញ្ហាមួយ ដែលធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភ ជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។ល។

តាមប្រភពប្រជាពលរដ្ឋបានប្រាប់អ្នកព័ត៌មានអោយដឹងថា៖មានទីតាំងបង្កប់ល្បែង(ជល់មាន់)ខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ គ្មានស្លាកយីហោ មួយកន្លែងស្ថិតនៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃើញនៅតែដំណើរការបើកលេងយ៉ាងសុខស្រួល មិនរំខាន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ឡើយ។

ប្រភពបន្តទៀតបានឲ្យដឹងថា ទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាបាល់ទះ គ្មានស្លាកយីហោ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងបនល្បែងខាងលើ រួចអស់ហើយ ផងក៏មិនដឹង។

ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសំនូមពរ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាននេះផងទាន!

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែរថា ៖ បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នោះទេ? បើមាននៅក្នុងមូលដ្ឋាន របស់ខ្លួន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

រិះគន់ដើម្បីស្ថាបនា..អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ២៤ម៉ោង/២៤ម៉ោង ????092 917708/097 5656393…

You might like

Leave a Reply

Your email address will not be published. Required fields are marked *