លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដាប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ ប្រធានសាខាគណ:កម្មាធិការនៃគណបក្សប្រចាំប្រទេសជប៉ុនបានរៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា !!!

ជប៉ុន ៖ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅណាហ្គូយ៉ា នៃតំបន់អាយឈិ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ បានសហការជាមួយក្រុមការងារទទួលបន្ទុកតំបន់អាយឈិ និងប្រធានសាខាគណ:កម្មាធិការនៃគណបក្សប្រចាំប្រទេសជប៉ុនបានរៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ IRIS AICHI ណាហ្គូយ៉ា តំបន់អាយឈិ ប្រទេសជប៉ុន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវឧកញ៉ា អុឹង ស៊ាងរិទ្ធី អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន។ អ្នកចូលរួមសរុបចំនួន ១០០នាក់ (ស្រី ៤៥ នាក់) និងមានជនជាតិជប៉ុនចូលរួមចំនួន ០៦ នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *