ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់នៅចំណុចមុខផ្ទះសំណាក់ស្រែម្អម ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ តាមដីការលេខ ២៧ ព្រទI”ឆ”/២១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ៖ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស(ទៅវិញទៅមក) ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថាឈ្មោះ គង់ ចិនតឺ ភេទប្រុស កើតឆ្នាំ២០០៦ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិ១ ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឪពុកឈ្មោះ គង់ ចិន្តា “រស់” ម្តាយឈ្មោះ ឈឿន ចាន់ធីប “រស់” នៅលីវ ជាអនីតិជនកម្រិតវប្បធម៌ថ្នាក់ទី៩ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ (គ្មាន) ។ ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស(ទៅវិញទៅមក)ប្រព្រឹត្តនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ ។
ចៅក្រមយល់ឃើញថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឱ្យចូលខ្លួនលេខ ២៧៧៦ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ លើឈ្មោះ គង់ ចិនតឺ ភេទប្រុស កើតឆ្នាំ២០០៦ ដោយជននេះមិនព្រមចូលមកបង្ហាញ ខ្លួនចំពោះមុខតុលាការហេតុដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនត្រូវចោទឈ្មោះ គង់ ចិនតឺ ដើម្បីឱ្យជនត្រូវចោទរូបនេះ មកបង្ហាញខ្លួនចំពោះមុខតុលាការ ដើម្បីរកការពិតក្នុងរឿងក្តីខាងលើ ។
ហេតុដូច្នេះបង្គាប់១-ឱ្យចាប់ខ្លួនឈ្មោះ គង់ ចិនតឺ ភេទប្រុស កើតឆ្នាំ២០០៦ ដែលមានអត្តសញ្ញាណខាងលើនេះ ។
២-បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ ឬទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ដើម្បីចាត់ការតាមច្បាប់ ។ ៣-បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈយ៉ាងខ្លីបំផុត។
បច្ចុប្បន្ន ៖ ជនត្រូវចោទខាងលើត្រូវបានកម្កាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះហើយ៕