ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមរយៈផេកផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញគោលបំណងចម្បងៗ ចំនួន ៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដូចខាងក្រោម៖
១. ចងក្រងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ចូលជាសមាជិក ដើម្បីរួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងការអនុវត្តស្តីពីរបបសារព័ត៌មាននៅកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ពិធីករ ច្បាប់ និងការអភិវឌ្ឍសមត្ថភាព។
២. ចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនិងជំរុញគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែទូលំទូលាយ។
៣. បង្កើតដៃគូសហការជាមួយបណ្តាអង្គការ សមាគម សហគមន៍ ក្រុមហ៊ុន សហគ្រាសនានា ដើម្បីរួមគ្នាបម្រើកិច្ចការងារសង្គមជាតិ។
៤. កៀរគរសិស្ស និស្សិត យុវជន យុវនារី ចូលជាសមាជិក ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ ។ល។
៥. រួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ ថែរក្សានិងការពារសុខសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទ ៖ សេង បូលីន
ប្រភព ៖ ផេក : Touch Vannak