ខេត្តឧត្តរមានជ័យ ៖ យោងតាមសេចក្តីរាយការណ៍ពីច្រកទ្វាអន្តរជាតិជាំមកថា÷មានឈ្មួញលួចនាំជ័រទឹកឆ្លងដែនទៅប្រទេសថៃយ៉ាងរលូនតាមស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ប្រភពពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា÷ក្រុមឈ្មួញពួកគេតែងតែធ្វើសកម្មភាពនាំជ័រទឹកពីខេត្តព្រះវិហាឆ្ពោះស្រុកអន្លង់វែងដោយគេធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តកូរ៉េគ្លុបចំណុះពីតោនកន្លះពណ៌ស ពាក់ស្លាកលេខព្រះវិហារ (3-A 0990)ជាប្រចាំ។
ដោយឈ្មួញគេធ្វើសកម្មភាពនាំជ័រទឹកឆ្លងដែនបានដោយរលូនពុំមានការរំខានពីសំណាក់មន្រ្តីជំនាញតាមដងផ្លូវនិងលោក ផល ល្លាវីប្រធានស្នាក់ការច្រកជាំឡើយ។
មហាជនដាក់ការសង្ស័យនិងសន្និដ្ឋានថាលោក ផល ល្លាវី ប្រធានស្នាក់ការច្រកជាំប្រហែកជាបានទទួលសំណែនសែនព្រេនពីមេឈ្មួញដឹកជ័រទឹក ទាំងនោះហើយមើលទៅបានជាមិនធ្វើការទប់ស្កាត់និងបង្ក្រាប។
ជាទូទៅពលរដ្ឋនិងមហាជនទទូចស្នើសុំដល់ថ្នាក់ដឹកនាំក៏ដូចជាលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យមេត្តាជួយទប់ស្កាត់នៅរថយន្តខាងលើដឹកនាំជ័រទឹកឆ្លងដែនតាមច្រកជាំផងទាន!..ព្រោះនាពេលបច្បុប្បន្នពេញទូទាំងខេត្តកំពុងល្បីឈ្មួញនាំជ័រទឹកឆ្លងដែនខុសច្បាប់តាមច្រកជាំចូលប្រទេសថៃយ៉ាងពេញបន្ទុក តែពុំមានមន្រ្តីជុំនាញឬសមត្តកិច្ចណាម្នាក់ហ៊ានបង្រ្កាបនោះឡើយ។
ជុំវិញករណីខាងលើនាពេលកន្លងមកក្រុមអង្គភាពយើងខ្ញុំបានធ្វើការរាយការណ៍ជូនទៅលោក ផល ល្លាវី តារយះប្រព័ន្ធTeIegramលោកគ្រាន់តែចូលមើលពុំមានការឆ្លើយតប៕
អង្គភាពយើងខ្ញុំរងចាំនូវការស្រាយបំភ្លឺពីគ្រប់ភាគគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️092 917708/097 5656393