ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រជុំជួរទ័ពដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត។
ជាមួយគ្នានោះដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលេីផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងអន្តាគមបានត្រៀមខ្លួនជាស្រេច ប្រចាំការ២៤ម៉ោង២៤ម៉ោង ដេីម្បីទ្រោលសភាពការណ៍ ក្នុងករណីចាំបាច់ណាមួយ ដែលបង្ករអសន្តិសុខនៅក្នុងភូមិសាស្រ្តខេត្ត ដេីម្បីចេញអន្តរាគមន៍បានទាន់ពេលវេលាផងដែរ៕