ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ ថវិកា សួរសុខទុក្ខពលរដ្ឋម្នាក់ដើរបេះព្រឹចក្នុងចំការមីនជាន់មីនផ្ទុះបណ្តាលអោយដាច់ជើងម្ខាងអ្នកជម្ងឺឈ្មោះ លី ល័ក្ខ ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិ៖ សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ដោយទទួលបានដំណឹងភ្លាម ឯកឧត្តម បានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យ ដើម្បីសួរពីសុខទុក្ខ និងបច្ចុប្បន្នដំណឹងភ្លាមៗនិងបានដាក់បញ្ជា បញ្ជូន អ្នកជំងឺ ពីមន្ទីរពេទ្យបង្អែកអូរជ្រៅ ទៅមន្ទីខេត្ត មិត្តភាព (កម្ពុជា-ជប៉ុន) មង្គលបុរី ដើម្បីសង្គ្រោះបន្ទាន់ ។
គួរបញ្ជាក់ផងដែរ ៖ ករណី ផ្ទុះមីន ផ្អើលនេះ កើតឡើង ដោយ បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជាន់មីនផ្ទុះ បណ្ដាលឱ្យជើងទាំងពីររងរបួសធ្ងន់ ហេតុការនេះកេីតឡេីងនៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។
ជនរងគ្រោះមានឈ្មោះ លី ល័ក្ខ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ បាន ដាច់ជើងស្ដាំ និងរបួសជើងឆ្វេង។
សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់មីនសល់ពីសម័យសង្គ្រាម ម៉ាក K 58 ផ្ទុះរងរបួសធ្ងន់តែងម្ដង៕