ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ !!!
ចេញផ្សាយ:ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
ខេត្តបន្ទាយមានជ័យៈក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក្នុងនោះក៏មានការចូលរួម សហការ កំលាំងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត ។លោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាតាមផែនការ
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះនេះចាក់ចំនួន៣ថ្ងៃ សរុបឲ្យបានចំនួន១.១៨០៩នាក់ ចាក់ចាប់ពីអាយុ១៨ឡើងនិងដោយស្ម័គ្រចិត្តពីសម៉ីខ្លួនផ្ទាល់ ។
ក្នុងនោះអ្នកចាក់ក្តីប្រជាពលរដ្ឋមកចាក់ក្តីត្រូវមានកិច្ចសហការល្អត្រូវ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២នេះ ក្នុងមួយថ្ងៃចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲបានជាង៤.០០០នាក់។លោកបានបញ្ជាក់ថា ក្រុមរថយន្តចល័តយោធភូមិភាគទី៥ នេះ បានដំណើរការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចល័តទៅគៀកផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១និងដូស២ រួចរាល់ហើយ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ។
លោកឧត្តមសេនីយ៍បានបន្តឲ្យដឹងទៀតថាឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី២នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ ដែលសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ ៕