ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ដណែនាំដល់ប្រជាពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែន មិនត្រូវជួលដីធ្លីឱ្យបរទេស ដើម្បីបញ្ចៀសកុំឱ្យមានភាពស្មុគស្មាញ និងបញ្ហាប្រឈមនានា ការណែនាំរបស់សម្ដេចក្រឡាហោមបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា៖ «សូមណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន មិនត្រូវឱ្យមានជាដាច់ខាតការជួលដីទៅឱ្យប្រជាជននៃប្រទេសជាប់ព្រំដែន ដើម្បីបញ្ចៀសកុំឱ្យមានភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាពាក់ព័ន្ធការកំណត់ព្រំដែន ពិសេសកិច្ចការពារបូរណភាពទឹកដីដែលជាភារកិច្ចស្នូលបំផុតរបស់ពួកយើងទាំងអស់គ្នា មិនថាថ្នាក់ដឹកនាំ មន្ត្រី ឬប្រជាពលរដ្ឋនោះឡើយ»។ សម្ដេចក្រឡាហោមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការស៊ីវិល នៃសាលាខេត្តព្រៃវែងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ ក្នុងការបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បី ប្រសិទ្ធភាពការងារឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ពលរដ្ឋ។ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវារដ្ឋបាលដើម្បីទទួលបានជំនឿទុកចិត្ត និងការពេញចិត្តពីប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាជ្ញាធរត្រូវបន្តបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រឿងញៀន ព្រមទាំងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕ដោយ៖ ចាន់ សុធីវង្ស
You might like
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ !!!
27/12/2024
3 Likes
42
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា !!!
25/12/2024
8 Likes
104
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា !!!
24/12/2024
13 Likes
94
កាន់តែអាសន្នធំហើយ…អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ ស្នើសុំ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងឯកឧត្តម ឱន យិនទៀង..រដ្ឋមន្ត្រីទទួលបន្ទុកបទល្មើស អង្គភាពប្រឆាំងអំពើពុករលួយ…. សុំជួយត្រួតពិនិត្យមើលសកម្មភាពជនទុច្ចរិតបើកល្បែងយ៉ាងក៏ឃ្លើនភ្លូកទឹកភ្លូកដី នៅក្រុងតាខ្មៅ និង ក្រុង សំពៅ ពូន ខេត្តកណ្ដាល…!!!
22/12/2024
28 Likes
145