សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតី ពិធីកាត់ឬសសីមា វត្តព្រះពុទ្ធពោធិ៍ញ្ញាណ (ហៅវត្តអាងពោធិ៍) នៅខេត្តបាត់ដំបង !!!

ខេត្តបាត់ដំបង ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតី ពិធីកាត់ឬសសីមា វត្តព្រះពុទ្ធពោធិ៍ញ្ញាណ (ហៅវត្តអាងពោធិ៍) ស្ថិតនៅក្នុងភូមិព្រៃរការ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងនាំយកព្រះរាជអំណោយ-អំណោយ ថ្វាយ-ប្រគេនសម្តេចព្រះសង្ឃរាជ មន្រ្តីសង្ឃ ដូនជី-តាជី លោកគ្រូ-អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជារាស្រ្តក្រីក្រ ចំនួន ១៦អង្គ និង៣៥០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣៕ រូបថត៖ សោម ឬទ្ធី

You might like

Leave a Reply

Your email address will not be published. Required fields are marked *