កងកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ !!!

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជា លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង និងមេបញ្ជាការ ផ្នែកសឹករង ស្រុក ក្រុង ដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនោះរួមមាន÷

១/ក្រុងសិរីសោភ័ណជួយជួសជុលបាន ចំនួន ១៥ខ្នង

២/ស្រុកម៉ាឡៃ ចំនួន ០២ខ្នង

៣/ស្រុកស្វាយចេក ចំនួន ០៨ខ្នង

៤/ស្រុកមង្គលបូរី ចំនួន ០១ខ្នង

សរុបការជួសជុលផ្ទះជូនប្រជាពលរដ្ឋបានចំនួន ២៣ខ្នងផ្ទះ។

សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ គឺជាខេត្ត ដែលរងនៅគ្រោះធម្មជាតិច្រើន មិនថាតែខ្យល់កន្ត្រាក់ ទឹកជំនន់ នោះទេ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសពេលដែលកំពុងមានខ្យល់កន្ត្រាក់ លាយឡំភ្លៀង ផ្គរ រន្ទះ សូមប្រុងប្រយ័ត្នចំពោះកូនចៅ ចៀសវាងមានយថាហេតុណាមួយកើតឡើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *