លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងអាចារ្យគណៈកម្មាធិការពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើបុណ្យកឋិណទាន នៅវត្តសេរីមង្គលសុទ្ធារ៉ាម ( ស្ទឹងបទ )

ខេត្តបន្ទាយមានជ័យ ÷ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អាចារ្យគណៈកម្មាធិការ និងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធធ្វើ កឋិនទាននៅក្នុងវត្តសេរីមង្គលសុទ្ធារ៉ាម ( ស្ទឹងបទ ) ដែលស្ថិតនៅក្នុងភូមិស្ទឹងបទសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ពិធីកឋិនទាននេះប្រព្រឹត្តធ្វើឡើងនៅថ្ងៃ ចន្ទ ១១កើតខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិការឆ្នាំ២០២៤

វេលាម៉ោង ៣ :និង ៣០ នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយក្នុងវត្តសេរីមង្គលសុទ្ធារាមស្ទឹងបទ ដើម្បីប្រារព្ធធ្វើបទមនសិការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងនិមន្តព្រះធម្មកថិក សម្ដែងព្រះធម៌ទេសនាដែលទទួលនិមន្តសម្ដែងដោយ

១ _ ភិក្ខុ ភិក្ខុ បារមធម្មោ  ហុង ដារ៉ា

២ _ ភិក្ខុ រតនបុត្តោ          គង់រតនា

ម៉ោង ៥ និង ០០ នាទីល្ងាច ភ្ញៀវអញ្ជើញទទួលភោជនីយហារ

ម៉ោង ៦ និង ៣០ នាទីព្រលប់ អ្នកមស្កាព្រះរតនត្រ័យ វេគ្រឿងសក្ការៈ នានា មានផ្កាកម្រង ប្រទីបនិងបង្ហោះគោមចំនួន ៥០០ ដួង

លុះដល់ព្រឹកថ្ងៃអង្គារ ១២ កើតខែឆ្នាំដដែលត្រូវនឹងថ្ងៃទី ១២ខែវិច្ឆិកាឆ្នាំ ២០២៤ វេលាម៉ោង ៧ ព្រឹកនិង 00 នាទី ប្រគេនយាគូចំពោះព្រះសង្ឃ

ម៉ោង ៨  និង ០០ នាទី និមន្តព្រះធម្មិកសម្ដែងព្រះធម៌ទេសនា។

ហើយនៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកដង្ហែរអង្គកឋិនទានប្រទក្សិំ ព្រះវិហារ បី ជុំនាំចូលទៅកាន់សំណាក់ព្រះសង្ឃប្រកាសផល នៃកឋិនទានដើម្បីវេរ កឋិនជីវូចំពោះព្រះសង្ឃ និងផ្សាយមេត្តាចិត្តឧទ្ទិសកុសលជាកិច្ចសម្រេចបុណ្យ

ម៉ោង ១០និង ៣០នាទី ថ្ងៃត្រង់ វេរចង្ហាន់ថ្វាយព្រះសម្មាសម្ពុទ្ធ និងប្រគេនភក្តាហារ ដល់ ព្រះសង្ឃជាកិច្ចបង្ហើយក្នុងកម្មវិធីបុណ្យ

អ្នកផ្ដើមបុណ្យ លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតនិងក្រុមគ្រួសារព្រមទាំងអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទជិតឆ្ងាយទាំង ១៤ វេន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *