លោក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ មិនហ៊ានធ្វើការបង្រ្កាបទីតាំងជល់មាន់ និងអាប៉ោងខុសច្បាប់របស់ លោក ជួន ឡេង ទេព្រោះតែ ..!!!

ខេត្តឧត្ដរមានជ័យ៖ លោក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទកំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋ ឫក៏លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់បានជាបណ្ដែតបណ្ដោយអោយ លោក ជួន ឡេង បង្កើតបទល្មើសបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងដែលសម្ថកិច្ចខ្លួនគ្រប់គ្រង ស្ថិតនៅចំណុចចំការស្វាយចន្ទី ភូមិសែនសម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

លោក ជួន ឡេង​ ម្ចាស់បើកសង្វៀនបញ្ជាល់មាន់ និង អាប៉ោង ខុសច្បាប់ ពិតជាថ្លើមធំមែន មិនញញើតច្បាប់សោះ! ហ៊ានផ្គើនកិច្ចសន្យា ក្នុងការឈប់ប្រព្រឹត្តបទល្មើស បែជាបង្កើតល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបន្តទៀត។ តែភាពជាក់ស្ដែងតាំងពី លោក ជួន ឡេង ចូលខ្លួនទៅធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មិនបានប៉ុន្មានថ្ងៃផង បើកលេងដដែល ឬក៏ ការធ្វើកិច្ចសន្យាកន្លងមកនេះគ្រាន់តែជាឈុតឆាកដឹកនាំសម្ដែងរបស់លោក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ជាអ្នករៀបចំដើម្បីកុហកបោកប្រាស់ ឆ្ពិនភ្នែកមហាជន និង ថ្នាក់ដឹកនាំកំុអោយស្ដីបន្ទោសដល់ខ្លួន។

យ៉ាងណាមិញ តើលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និង ឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យ បានជ្រាបព័ត៌មាននេះដែរឬទេ.? ចំពោះទីតាំងសង្វៀនជល់មាន់ និង អាប៉ោង ខុសច្បាប់ របស់លោក ជួន ឡេង ដែលស្ថិតនៅក្នុងភូមិឃុំខាងលើ។

ហើយអ្នកដែលប្រព្រឹត្តបទល្មើស និងផ្គើនកិច្ចសន្យាមិនបញ្ឈប់បើកបនល្បែងស៊ីសងខុសច្បាប់ មានទោសកម្រិតណា.?ក្នុងច្បាប់មាត្រា ៣-៤ ។

ចំណែក លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ក្រោយពីក្រុមការងារយើងរាយការណ៍ភ្លាមលោកថានឹងខលទៅលោក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ អោយចុះទៅមើល,,, ហើយ បុគ្គលឈ្មោះ ជួន ឡេង កម្លាំងជំនាញធ្លាប់ណែនាំបីបួនដងហើយ ថែមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ទៀតផង។

ពាក់ព័ន្ធ រឿងលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះដែរ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រុមការងារយើងបានខលរាយការណ៍ជូនលោក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទដែរ ពាក់ព័ន្ធនិងទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់របស់លោក ជួន ឡេង តែលោកមិនលើកទូរស័ព្ទ ពេលដាក់តាមប្រព័ន្ធ Wathsapp លោកចូលមើលហើយ តែមិនឆ្លើយតប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *