ក្រុមគ្រួសារនៃសពចំនួន០៣នាក់ ក្នុងនោះជូនភរិយាសពមន្ត្រីនគរបាលមរណភាព០១នាក់ថវិកាចំនួន៦លានរៀល !!!

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាស.ម.ន ដល់ គ្រួសារសពមន្ត្រីនគរបាលចំនួន០៣នាក់ ក្នុងនោះនិវត្តន៍ជន០១នាក់និងភរិយា០១នាក់ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមននុស្ស និងជាអនុប្រធាន គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន បានថ្លែងនូវការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយនិងក្រុមគ្រួសារនៃសពមន្ត្រីនគរបាល ដែលបានបាត់បង់ស្វាមី ឬជាឪពុក និងភរិយាឬជាម្តាយជាទីគោរពស្រ​ឡាញ់និងមានព្រហម្វិហារធម៌ចំពោះភរិយា ចខំពោះកូននិងចំពោះស្វាមី នាគ្រាកន្លងមក ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមឧត្តមសេនីយ៍ស្នងការរង តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន ប្រគល់ថវិកាគណៈកម្មាធិការថ្នាក់កណ្តាលសមាគមន៍មិត្តនគរបាលជាតិចំនួន១៤លានរៀលជូនដល់ក្រុមគ្រួសារនៃសពចំនួន០៣នាក់ ក្នុងនោះជូនភរិយាសពមន្ត្រីនគរបាលមរណភាព០១នាក់ថវិកាចំនួន៦លានរៀល ភរិយាសពមន្ត្រីនគរបាលចូលនិវត្តន៍០១នាក់ ថវិកាចំនួន៦លានរៀល និងភរិយារបស់មន្ត្រីនគរបាល០១នាក់ ថវិកាចំនួន២លានរៀល ។

លោកឧត្តមសេនីយ៍ ស្នងការរង បានជំរាបជូនគ្រួសារសពថា៖ថវិកាដែលប្រគល់ជូននាពេលនេះ គឺ ជាថវិការបស់គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាត និងជាប្រធាន គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងសម្រាប់ជួយគ្នាទៅវិញទៅមកដល់មន្ត្រីនគរបាលជាតិជាសមាជិក សមាជិកា សមាគមមិត្តនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម​ ផ្សារភ្ជាប់ជាមួយនិងកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានផ្តាំផ្ញើរដល់ក្រុ​​ម​គ្រួសារសពទាំងអស់ បន្ទាប់ពីទទួលបានថវិកានេះហើយគឺយកទៅធ្វើជាដើមទុនរកស៊ី បង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *