តើលោក ចាប សារ៉ន ជាអ្នកណា? ទើបមានសិទ្ធិចូលកាប់បំផ្លាញព្រៃឡង់.!!!

ខេត្ដកំពង់ធំ៖ ប្រភពបានរាយការណ៍មកថាលោក ចាប សារ៉ន កំពុងតែមានឈ្មោះបោះ សម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំ ខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់ និង អូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីខេត្ត គឺខេត្តព្រះវិហារ.ខេត្តស្ទឹងត្រែង និង ខេត្តកំពង់ធំ។

ប្រភពបានអោយដឹងលោក ចាប សារ៉ន បានដាក់កម្លាំងអោយចូលទៅអាជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ យ៉ាងគគ្រឹកគគ្រេង ហើយការដឹកជញ្ជូនឈើនេះ គឺជ្រកក្រោម ក្រុមហ៑ុនធំមួយ ស្ថិតនៅក្នុងខេត្ដកំពង់ធំ ដើម្បីយកទៅលក់និងចែកចាយតាមបណ្ដាខេត្ដនានាយ៉ាងរំភើយ។

ប្រភពពីមន្ដ្រីតូចតាចនៅក្នុងខេត្ដកំពង់ធំ បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា៖ ក្នុងមួយថ្ងៃៗ លោក ចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូនឈើ មិនក្រោមពី២០ ទៅ ៣០ គោយន្តកន្ត្រៃនោះទេ ហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់រូបលោក ចាប សារ៉ន ឡើងេយ ពោលគឺ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ .លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ.លោក ប៉ែន សុវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បាននិងកំពុងនាំគ្នារក្សាភាពស្ងៀមស្ងាត់បានយ៉ាងល្អផងដែរ នៅឆ្នាំ២០២២ នេះ។

ប្រភពពីក្រុមអ្នកអាជ្រៀកឈើ និងម្ចាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់ បានអោយអ្នកសារព័ត៌មានដឹងថា៖ ពួកគាត់ចូលទៅ អាជ្រៀកឈើ និងដឹកជញ្ជូនឈើនេះ គឺអោយ លោក ចាប សារ៉ន។

ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មធិការជាតិ ទប់ស្កាត់ធនធានធម្មជាតិ សូមឯកឧត្តមទាំងពីរ ដាក់កាស៉ើបអង្គេត ពាក់ព័ន្ធរឿងរ៉ាវខាងលើ អោយបានទាន់ពេលវេលាផងទាន បើពុំនោះទេ ព្រៃឡង់ និងរលាយក្រោមស្នាដៃពួកក្រុមឈ្មួញឈើធំៗ អស់ជាមិនខាន។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីសាមីភាគី និងអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយ ហើយអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *