លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨១៥ ដឹកនាំកម្លាំងគោរពទង់ជាតិ !!!

ចេញផ្សាយ៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង ០៧និង០០ នាទីព្រឹកនៅទីបញ្ជាការវរ:៨១៥ កម្លាំងគោរពទង់ជាតិចំនួន ១០៤នាក់ (ស្រី០២) ដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការបានផ្សព្វផ្សាយផែនការ និងណែនាំដល់កងកម្លាំង
១.យកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែរបន្ទាត់ព្រំដែន
២.ធ្វើការស្តាសំអាតលេណដ្ឋាន និងដុសលាងសំអាតអាវុធ
៣.ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីចូលរួមបង្ការ ការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩
៤.រក្សាសាមគ្គីភាព ទាំងក្នុងនិងក្រៅអង្គភាព ។

ឆ្លៀតក្នុងឱកាសនោះ ៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានធ្វើការផ្តាំផ្ញើរដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ និងបន្តអនុវត្ត ៣កុំ ៣ការពារ តាមគោលការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *