សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ជា ប៉ូចមិនគ្រប់គ្រាន់ទេព្រោះជា ប៉ូចជាមនុស្សក្រឡិចក្រឡុចបំផុត !!!

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ២៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅក្នុងគណនីតេឡេក្រាមផ្លូវការថា សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ជា ប៉ូចមិនគ្រប់គ្រាន់ទេព្រោះជា ប៉ូចជាមនុស្សក្រឡិចក្រឡុចបំផុត។ខ្ញុំនិងកូនខ្ញុំក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមជា ប៉ូចរយៈពេលជាង៤ឆ្នាំតែទីបំផុតខ្ញុំបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់)របស់ជា ប៉ូចតាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។

គិតខ្លួនឯងទៅប៉ូចព្រោះខ្ញុំមិនអាចទុកមនុស្សដូចប៉ូចឲ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ។

ត្រូវចងចាំថាមនុស្សណាក៍ដោយឲ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ៣ជំនាន់មិនអាចទទួលបានការយោគយល់ពីហ៊ុន សែននោះឡើយព្រោះអាមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។មនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះនឹងទទួលបាននូវការលើកលែងឬយោគយល់ ៕ដោ

យៈទទក

You might like

Leave a Reply

Your email address will not be published. Required fields are marked *